ស្នាដៃកូនខ្មែរ 🇰🇭 · Windows ឥឡូវនេះ · macOS ឆាប់ៗនេះ · Offline ១០០%

CPS Recorder៖ កម្មវិធីថតអេក្រង់ និងកាត់តវីដេអូសម្រាប់ Windows។ ថត។ កាត់ត។
ស្អាតកម្រិតអាជីព។

CPS Recorder គឺជាកម្មវិធីថតអេក្រង់ដ៏ស័ក្តិសមបំផុតសម្រាប់ធ្វើវីដេអូបង្រៀន វគ្គសិក្សា និងវីដេអូបង្ហាញផលិតផល។ មានមុខងារ Zoom ពង្រីកស្វ័យប្រវត្តិ បែបផែនទ្រនិចកណ្ដុរ បង្ហាញគ្រាប់ចុចផ្លូវកាត់ អក្សររត់ខ្មែរ-អង់គ្លេស និងសំឡេង Keyboard ពីរោះៗ ដំណើរការយ៉ាងរលូនលើកុំព្យូទ័ររបស់អ្នក។

Windows 10 / 11
កំណែ macOS ឆាប់ៗនេះ
macOSឆាប់ៗនេះ

គ្រប់មុខងារដែលអ្នកត្រូវការ, គ្មានអ្វីស្មុគស្មាញឡើយ។

រចនាឡើងយ៉ាងយកចិត្តទុកដាក់សម្រាប់ Content Creators, គ្រូបង្រៀនអនឡាញ និងអ្នកធ្វើវីដេអូ Demo បង្ហាញផលិតផល។ រាល់រូបភាពទាំងអស់ខាងក្រោម គឺថតចេញពីកម្មវិធីផ្ទាល់។

🎬 ថតអេក្រង់

ថតអេក្រង់យ៉ាងរលូន និងច្បាស់ត្រជាក់ភ្នែក

របារបញ្ជា (Toolbar) តូចស្រាលអណ្ដែតលើអេក្រង់។ គ្រាន់តែជ្រើសរើសអេក្រង់ពេញ ឬផ្ទាំង Window ណាមួយ បើក Mic, Webcam និងកំណត់ម៉ោង រួចចុចប៊ូតុងក្រហមជាការស្រេច។

  • អាចផ្អាក បន្ត និងថតបន្ថែមក្នុងគម្រោងតែមួយបានយ៉ាងងាយ
  • របារតូចរចនាបែបកញ្ចក់ថ្លា (Liquid Glass) អូសប្ដូរទីតាំងបានគ្រប់កន្លែង
  • កម្រិតច្បាស់ Full HD និងល្បឿនរលូនដល់ទៅ 60 fps
Recording bar
🔍 ពង្រីកស្វ័យប្រវត្តិ

Zoom ពង្រីកដោយស្វ័យប្រវត្តិតាមទ្រនិចកណ្ដុរ

CPS Recorder ចាប់យកចំណុចដែលអ្នកចុច Mouse ដោយស្វ័យប្រវត្តិ រួចបន្ថែមចលនា Zoom យ៉ាងរលូនដូចអ្នកកាត់តអាជីព។ អ្នកក៏អាចកែសម្រួលកម្រិត Zoom នីមួយៗលើ Timeline បានយ៉ាងងាយ។

  • ចលនា Zoom ចេញចូលយ៉ាងរលូនជាមួយ Motion Blur ធម្មជាតិ
  • បន្ថែម រំកិល ឬពង្រីក-បង្រួមរយៈពេល Zoom ដោយគ្រាន់តែទាញ Drag & Drop
  • អាចអនុវត្តលើវីដេអូដែលបានថតរួចហើយបានគ្រប់ពេល
Auto zoom in the preview
Zoom regions on the timeline
🎞️ ផ្ទាំងកាត់ត

បន្ទាត់កាត់ត (Timeline) លឿន រហ័ស និងងាយយល់

កាត់ត (Trim) ពុះបំបែក (Split) និងតម្រៀបស្រទាប់ទាំងអស់ក្នុងកន្លែងតែមួយ។ ដាក់ទ្រនិចលើប៊ូតុងដើម្បីមើលការណែនាំ និងប្រើប្រាស់ Shortcut ស្រដៀង CapCut។

  • មានជម្រើសផ្ទាំងពណ៌ភ្លឺ (Light) និងពណ៌ងងឹត (Dark Mode)
  • Track ដាច់ដោយឡែក៖ អេក្រង់, ផ្ទៃខាងក្រោយ, Zoom, គ្រាប់ចុច, អក្សររត់ និងសំឡេង
  • Undo និង Redo រាល់សកម្មភាពកែសម្រួលបានគ្រប់ជំហាន
The CPS Recorder editor
🖱️ ទ្រនិចកណ្ដុរ

បែបផែនទ្រនិចកណ្ដុរ និងសំឡេងចុច Mouse ពិតៗ

ជួយឱ្យអ្នកទស្សនាងាយស្រួលតាមដានរាល់ការចុច៖ ពង្រីកទ្រនិចឱ្យធំ បង្ហាញរង្វង់រលក Highlight ពេលចុច រួមជាមួយសំឡេង Mouse ពិតៗ។

  • ជ្រើសរើសម៉ូដ និងទំហំទ្រនិចកណ្ដុរតាមចិត្ត
  • កញ្ចប់សំឡេង Mouse ចំនួន ៤ ប្រភេទ មានឈ្មោះសម្គាល់ច្បាស់លាស់
  • កំណត់សំឡេងដាច់ដោយឡែកសម្រាប់ការចុចឆ្វេង ចុចស្ដាំ និងចុចពីរដង (Double-click)
Cursor settings
Mouse sound packs
⌨️ ក្ដារចុច

បង្ហាញគ្រាប់ចុចផ្លូវកាត់ ឮសំឡេង Keyboard ពិតៗ

អ្នកទស្សនានឹងឃើញគ្រាប់ចុចផ្លូវកាត់ដូចជា Ctrl + S លើអេក្រង់។ ព្រមទាំងអាចបន្ថែមសំឡេងគ្រាប់ចុចមេកានិក (Mechanical Keyboard) ដ៏ពីរោះ ជ្រើសតាមឈ្មោះ។

  • កញ្ចប់សំឡេង Keyboard ចំនួន ១០ ប្រភេទ៖ Cherry MX, Topre, Crystal Purple…
  • មានប្រអប់សម្រាប់វាយសាកល្បងស្ដាប់សំឡេងជាក់ស្ដែងភ្លាមៗ
  • សុវត្ថិភាពខ្ពស់៖ អក្សរធម្មតា និងពាក្យសម្ងាត់ដែលអ្នកវាយ មិនត្រូវបានកត់ត្រាទុកឡើយ
Shortcut overlay on a recording
Keyboard sound packs
💬 អក្សររត់ និងចំណងជើង

អក្សររត់ (Captions), គំរូអក្សរស្អាតៗ និងបែបផែនគូសបន្លិច

បង្កើតអក្សររត់ស្វ័យប្រវត្តិតាមសំឡេងទាំងភាសាខ្មែរ និងអង់គ្លេស រំលេចពាក្យតាមសម្ដីនិយាយ ព្រមទាំងបន្ថែមចំណងជើងយ៉ាងរហ័សពីគំរូស្រាប់ៗ។

  • បង្កើតដោយស្វ័យប្រវត្តិលើកុំព្យូទ័រ (Offline) ឬនាំចូលឯកសារ SRT
  • រំលេចពាក្យម្ដងមួយៗតាមចង្វាក់សំឡេងនិយាយ និងសារ៉េល្បឿនបាន
  • បែបផែនបន្ទាត់ Highlight រត់កាត់អត្ថបទដូចគូសហ្វឺតពិតៗ
Captions panel
Text and highlight styles
✨ ការផ្លាស់ប្ដូរប្លង់ និងសំឡេង

បែបផែនផ្លាស់ប្ដូរប្លង់ (Transitions) និងសំឡេងច្បាស់ល្អឥតខ្ចោះ

មានបែបផែនផ្លាស់ប្ដូរប្លង់ច្រើនជាង ២០ ប្រភេទ រួមទាំងពន្លឺ Flash កាមេរ៉ាជាមួយសំឡេង Shutter។ ព្រមទាំងមាន Audio Studio សម្រាប់សម្រួលសំឡេងនិយាយឱ្យកាន់តែពិរោះ។

  • អាចជ្រើសរើសពណ៌ពន្លឺ Flash និងសំឡេងបានតាមចិត្ត
  • កាត់បន្ថយសំឡេងរំខាន (Noise Reduction), បង្ហាប់សំឡេង និងបំបាត់សំឡេងបន្ទរ (Echo)
  • មានជម្រើសសំឡេងស្រាប់ៗសម្រាប់បែប Podcast ឬផ្សាយបន្តផ្ទាល់
Transitions panel
Audio studio
🖼️ សោភ័ណភាព

ផ្ទៃខាងក្រោយដ៏ទាក់ទាញ ដោយគ្រាន់តែចុចមួយឃ្លីក

ប្ដូរវីដេអូថតអេក្រង់ធម្មតាឱ្យមើលទៅទាក់ទាញទាន់សម័យ ដោយបន្ថែម Wallpaper, ពណ៌ Gradient, ជ្រុងមូលកោង, ស្រមោល និងគម្លាតស៊ុមយ៉ាងស្រស់ស្អាត។

  • រួមបញ្ចូលផ្ទាំង Wallpaper ស្អាតៗរាប់សិបប្រភេទ
  • អាចដាក់រូបភាព វីដេអូ ឬពណ៌ផ្ទាល់ខ្លួនរបស់អ្នកធ្វើជា Background
  • កែតម្រូវទំហំស៊ុម ស្រមោល និងកម្រិតកោងជ្រុងបានតាមចិត្ត
Scene and background settings
Result in the preview

និងមុខងារពិសេសៗជាច្រើនទៀត

🎬

ថតអេក្រង់យ៉ាងរលូន

ថតអេក្រង់ពេញ ឬផ្ទាំង Window ណាមួយក្នុងកម្រិតច្បាស់ខ្ពស់។ អាចផ្អាក បន្ត និងថតបន្ថែមក្នុងគម្រោងតែមួយបានគ្រប់ពេល។

🔍

Zoom ពង្រីកស្វ័យប្រវត្តិ

ពង្រីកទៅកាន់ចំណុចសំខាន់ៗដោយស្វ័យប្រវត្តិ ហើយកាមេរ៉ារត់តាមទ្រនិចកណ្ដុរយ៉ាងរលូនដូចអ្នកកាត់តជំនាញ។

🖱️

បែបផែនទ្រនិច និងសំឡេង Mouse

ពង្រីកទំហំទ្រនិចកណ្ដុរ បង្ហាញរង្វង់រលកពេលចុច និងសំឡេង Mouse ពិតៗពេលចុចឆ្វេង ចុចស្ដាំ ឬចុចពីរដង។

⌨️

បង្ហាញគ្រាប់ចុចផ្លូវកាត់ (Shortcuts)

បង្ហាញប៊ូតុងផ្លូវកាត់ដូចជា Ctrl+C, Alt+Tab លើអេក្រង់។ អក្សរធម្មតា និងពាក្យសម្ងាត់មិនត្រូវបានថតទុកឡើយ។

💬

អក្សររត់ខ្មែរ និងអង់គ្លេស (Captions)

បង្កើតអក្សររត់ស្វ័យប្រវត្តិក្នុងកុំព្យូទ័រ ឬនាំចូល SRT។ មានមុខងាររំលេចពាក្យតាមសំឡេង ព្រមទាំងប្ដូរម៉ូដអក្សរ និងទីតាំងបាន។

🖍️

ចលនាគូសបន្ទាត់ Highlight

បែបផែនហ្វឺតគូសបន្លិចរត់ពីឆ្វេងទៅស្ដាំលើអត្ថបទ ជាមួយពណ៌ដែលអ្នកពេញចិត្ត។

✨

បែបផែនផ្លាស់ប្ដូរប្លង់ ២០+

មានជម្រើស Fade, Slide, Blinds, Zoom និងពន្លឺ Flash កាមេរ៉ាជាមួយសំឡេង Shutter ដូចពិតៗ។

🎹

កញ្ចប់សំឡេង Keyboard និង Mouse

សំឡេង Keyboard ១០ ប្រភេទ (Cherry MX Blue, Brown, Topre...) និងសំឡេង Mouse ៤ ប្រភេទ អាចសាកល្បងស្ដាប់ផ្ទាល់បាន។

🔤

គំរូអក្សរចំណងជើងស្អាតៗ

ម៉ូដចំណងជើងស្រាប់ៗរាប់សិបបែប។ ចុចមួយឃ្លីកដើម្បីបន្ថែម ចម្លង (Copy) បិទភ្ជាប់ (Paste) ឬបង្កើតស្ទួន (Duplicate)។

🎞️

Timeline កាត់តលឿនរហ័ស

កាត់ត (Trim) ពុះបំបែក (Split) និង Shortcut ងាយស្រួលដូច CapCut ព្រមទាំងមានពាក្យណែនាំ និងជម្រើសផ្ទាំង Light/Dark Mode។

🎙️

ថតសំឡេងអានលើវីដេអូ (Voiceover)

ថតសំឡេងរបស់អ្នកពីលើវីដេអូ ជ្រើសរើសស្ដាប់ ឬបិទសំឡេងដើម រួចជ្រើសស្ទីលសំឡេង Podcast, Pop, Warm ឬ Echo។

😀

Sticker និង Emoji

បន្ថែម Emoji ឬរូបភាពផ្ទាល់ខ្លួន រួចកែទំហំ និងដាក់នៅកន្លែងណាក៏បានលើវីដេអូ។

🖼️

ផ្ទៃខាងក្រោយ Wallpaper ស្រស់ស្អាត

ពណ៌ Gradient, រូប Wallpaper, ជ្រុងមូលកោង, ស្រមោល និងគម្លាតស៊ុម ដោយគ្រាន់តែចុចមួយឃ្លីក។

🔒

សុវត្ថិភាព និង Offline ១០០%

មិនបាច់បង្កើតគណនី គ្មាន Cloud និងមិន Upload ទិន្នន័យចេញក្រៅ។ វីដេអូរបស់អ្នកមិនចាកចេញពីកុំព្យូទ័រឡើយ។

កុំទាន់ជឿតាមពាក្យនិយាយ។ សាកល្បងដោយផ្ទាល់!

ការសាកល្បងតូចៗចំនួន ៤ បង្ហាញពីសមត្ថភាពជាក់ស្ដែងរបស់កម្មវិធី។ ចុច វាយ និងស្ដាប់កម្សាន្ត។

បង្ហាញគ្រាប់ចុចផ្លូវកាត់ (Shortcut Overlay)

អ្នកទស្សនានឹងមើលឃើញគ្រាប់ចុចផ្លូវកាត់ដែលអ្នកបានចុច។ អក្សរធម្មតា និងលេខសម្ងាត់របស់អ្នកនឹងមិនត្រូវបានថតឡើយ។

ចុចប៊ូតុងផ្លូវកាត់ខាងក្រោមដើម្បីមើល…

🔒 អក្សរ និងលេខសម្ងាត់ដែលអ្នកវាយ មិនត្រូវបានកត់ត្រាទុកឡើយ។

ចលនាគូសបន្ទាត់ Highlight

បន្ទាត់ហ្វឺតរត់កាត់អត្ថបទដូចគូសហ្វឺតពិតៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍។ អាចជ្រើសរើសពណ៌តាមចិត្ត។

កុំភ្លេច ចំណុចសំខាន់នេះ មុនពេលអ្នក Export វីដេអូ។

បែបផែនផ្លាស់ប្ដូរប្លង់ (Transitions)

ជម្រើសផ្លាស់ប្ដូរប្លង់ច្រើនជាង ២០ ប្រភេទ រួមទាំងបែបផែនពន្លឺ Flash និងសំឡេងកាមេរ៉ាថតរូប។

ប្លង់ទី ១
ប្លង់ទី ២

អក្សររត់ (Captions) ខ្មែរ និងអង់គ្លេស

រំលេចពាក្យរត់តាមចង្វាក់សំឡេងនិយាយ។ អាចនាំចូល File SRT ឬឱ្យកម្មវិធីបង្កើតដោយស្វ័យប្រវត្តិក៏បាន។

តើដំណើរការលើ កុំព្យូទ័ររបស់អ្នកបានទេ?

លក្ខណៈបច្ចេកទេសអប្បបរមា និងដែលណែនាំ។ Windows ឥឡូវនេះ Mac ឆាប់ៗនេះ។

Windows

អប្បបរមាណែនាំ
ប្រព័ន្ធអប្បបរមាWindows 10 ជំនាន់ 2004 (build 19041) ឬថ្មីជាងនេះ ប្រភេទ 64-bitណែនាំWindows 11
ប្រូសេសស៊ើរអប្បបរមា64-bit ពីរ core 2 GHzណែនាំបួន core 3 GHz ឬខ្លាំងជាងនេះ (Core i5 / Ryzen 5)
អង្គចងចាំអប្បបរមាRAM 4 GBណែនាំRAM 8 GB ឬច្រើនជាងនេះ
ទំហំផ្ទុកអប្បបរមាទំនេរ 2 GB (កម្មវិធី និងម៉ូដែលអត្ថបទរត់)ណែនាំSSD ទំនេរ 10 GB+ សម្រាប់ទុកវីដេអូ
កាតក្រាហ្វិកអប្បបរមាDirectX 11 មិនចាំបាច់មាន GPU ដាច់ដោយឡែកណែនាំGPU NVIDIA, AMD ឬ Intel ដើម្បី Export លឿនជាងមុន
អេក្រង់អប្បបរមា1280 × 720ណែនាំ1920 × 1080 ឬខ្ពស់ជាងនេះ
ត្រូវការបន្ថែមអប្បបរមាMicrosoft Visual C++ x64 Redistributable (សម្រាប់អត្ថបទរត់ Offline)ណែនាំមីក្រូហ្វូន និងវេបខេមមិនចាំបាច់ត្រូវមានទេ

macOSឆាប់ៗនេះ

កំណែ Mac មិនទាន់ចេញទេ។ នេះជាតម្រូវការដែលបានគ្រោងទុក ហើយអាចផ្លាស់ប្ដូរ។

អប្បបរមាណែនាំ
ប្រព័ន្ធអប្បបរមាmacOS 14 Sonoma ឬថ្មីជាងនេះណែនាំmacOS 15 ឬថ្មីជាងនេះ
ឈីបអប្បបរមាApple Silicon (M1 ឬថ្មីជាងនេះ) ឬ Mac Intel ដែលដំណើរការ macOS 14 (ឆ្នាំ 2018 ឡើងទៅ)ណែនាំApple Silicon (M1 ឬថ្មីជាងនេះ)
អង្គចងចាំអប្បបរមាRAM 8 GBណែនាំRAM 16 GB ឬច្រើនជាងនេះ
ទំហំផ្ទុកអប្បបរមាទំនេរ 2 GB (កម្មវិធី និងម៉ូដែលអត្ថបទរត់)ណែនាំSSD ទំនេរ 10 GB+ សម្រាប់ទុកវីដេអូ
អេក្រង់អប្បបរមា1280 × 720ណែនាំRetina ឬ 1920 × 1080 ឬខ្ពស់ជាងនេះ
សិទ្ធិអនុញ្ញាតអប្បបរមាScreen Recording (ចាំបាច់)ណែនាំMicrophone, Camera និង Input Monitoring (សម្រាប់បង្ហាញគ្រាប់ចុចផ្លូវកាត់)

កំណែប្រព័ន្ធប្រតិបត្តិការមកពីបច្ចេកវិទ្យាថតអេក្រង់ដែលកម្មវិធីប្រើ។ តួលេខ Hardware គឺជាការណែនាំរបស់យើង សម្រាប់ការថត និង Export ឲ្យរលូន។

ប្រើបានមួយជីវិត (Lifetime)

CPS Recorder សម្រាប់ Windows

កំណែ macOS ឆាប់ៗនេះ។ ផ្ញើសារមកយើង ដើម្បីដឹងពេលរួចរាល់។

$5បង់តែមួយដងគត់
  • កម្មវិធីថតអេក្រង់ និងកាត់តវីដេអូពេញលេញ (Full Features)
  • អក្សររត់ខ្មែរ និងអង់គ្លេសដំណើរការលើម៉ាស៊ីន (Offline)
  • បង្ហាញគ្រាប់ចុចផ្លូវកាត់, បន្ទាត់ Highlight, បែបផែនផ្លាស់ប្ដូរប្លង់
  • កញ្ចប់សំឡេង Keyboard ១០ ប្រភេទ និង Mouse ៤ ប្រភេទ
  • នាំចេញវីដេអូជា MP4 · គ្មានជាប់ Watermark ឡើយ
  • ទទួលបានការ Update ឥតគិតថ្លៃ និងមានក្រុមការងារជួយតាម Telegram
ផ្ញើសារទិញតាម Telegram

ទូទាត់ប្រាក់ងាយស្រួលតាម ABA / Wing / KHQR ឬផ្សេងៗ។ យើងខ្ញុំនឹងផ្ញើ File កម្មវិធី និងជួយណែនាំការដំឡើងជូនភ្លាមៗ!

សំណួរដែលសួរញឹកញាប់

តើកម្មវិធីនេះត្រូវការអ៊ីនធឺណិតដែរឬទេ?

មិនត្រូវការទេ! មុខងារថត កាត់ត អក្សររត់ និងការនាំចេញវីដេអូ (Export) ទាំងអស់ដំណើរការលើកុំព្យូទ័ររបស់អ្នកផ្ទាល់ (Offline)។ អ៊ីនធឺណិតត្រូវបានប្រើតែម្ដងគត់ ប្រសិនបើអ្នកជ្រើសរើសទាញយក Model បម្លែងសំឡេងទៅជាអក្សរទំហំធំបន្ថែម។

តើប្រើបានលើកុំព្យូទ័រប្រភេទណាខ្លះ?

បច្ចុប្បន្នប្រើបានលើ Windows 10 និង 11 (64-bit)។ កំណែ macOS (Apple Silicon និង Intel) ឆាប់ៗនេះ។ ផ្ញើសារមកយើងតាម Telegram ហើយយើងនឹងប្រាប់ពេលរួចរាល់។

តើខ្ញុំទទួលបានកម្មវិធីដោយរបៀបណា បន្ទាប់ពីទូទាត់ប្រាក់រួច?

គ្រាន់តែផ្ញើសារមកកាន់យើងខ្ញុំតាម Telegram រួចទូទាត់ប្រាក់តាម ABA, Wing, KHQR ឬមធ្យោបាយផ្សេងៗ យើងខ្ញុំនឹងផ្ញើ File ដំឡើងកម្មវិធី និងជួយណែនាំការដំឡើងជូនភ្លាមៗតែម្ដង។

តម្លៃ $5 គឺបង់តែមួយដងគត់មែនទេ?

ពិតប្រាកដណាស់! បង់ត្រឹមតែមួយដង ប្រើប្រាស់បានរហូត (Lifetime)។ មិនមានការបង់ប្រចាំខែ ហើយវីដេអូរបស់អ្នកគ្មានជាប់ Watermark ឡើយ។

ចុះបើ Windows បង្ហាញសារព្រមាន “Windows protected your PC”?

ដោយសារតែ File ដំឡើងជាកម្មវិធីថ្មីដែលមិនទាន់ទិញ Code-Signing Certificate។ លោកអ្នកគ្រាន់តែចុចលើពាក្យ “More info” រួចចុច “Run anyway” ជាការស្រេច។ ក្រុមការងារយើងខ្ញុំរីករាយនឹងជួយសម្របសម្រួលតាម Telegram គ្រប់ជំហាន។

តើមុខងារបង្កើតអក្សររត់ស្វ័យប្រវត្តិកាត់សំឡេងខ្មែរបានសុក្រឹតកម្រិតណា?

បច្ចេកវិទ្យាបម្លែងសំឡេងខ្មែរទៅជាអក្សរ (Speech-to-Text) សម្រាប់កម្មវិធី Offline នៅមានកម្រិតនៅឡើយ។ ប៉ុន្តែលោកអ្នកអាចឱ្យកម្មវិធីជួយបង្កើតជាគ្រោងអក្សររត់ រួចកែសម្រួលពាក្យបន្ថែមក្នុងផ្ទាំងកាត់តបានយ៉ាងរហ័ស ឬនាំចូល (Import) ឯកសារ SRT ពីប្រភពផ្សេងៗបានយ៉ាងងាយស្រួល។